Update៖ ប្រធានាធិបតីអ៊ីរ៉ង់ ថាអ៊ីស្រាអែលចង់ធ្វើឃាតរូបលោកប៉ុន្តែមិនបានសម្រេច!

កាលពីថ្ងៃចន្ទ ទី៧ ខែកក្កដា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា អ៊ីស្រាអែលធ្វើសង្រ្គាមរយៈពេល១២ថ្ងៃជាមួយអ៊ីរ៉ង់គឺចង់ធ្វើឃាតរូបលោក។
ប្រភពពីសារព័ត៌មាន AFP។

ឆ្លើយតបចំពោះលោក Tucker Carlson ជាអ្នកព័ត៌មានអាមេរិកល្បីឈ្មោះម្នាក់ ដែលបានសួរថា តើលោក Pezeshkian បានជឿថា អ៊ីស្រាអែលបានព្យាយាមសម្លាប់រូបលោកដែរឬអត់នោះ លោកប្រធានាធិបតីអ៊ីរ៉ង់ បាននិយាយដូច្នេះថាពិតហើយ ពួកគេបានប៉ុនប៉ងធ្វើឃាតប៉ុន្តែមិនបានសម្រេច។
កាលពីថ្ងៃទី១៣ ខែមិថុនា អ៉ីស្រាអែលបានបើកយុទ្ធនាការទម្លាក់គ្រាប់បែកក្នុងទ្រង់ទ្រាយធំប្រឆាំងប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់មេបញ្ជាការយោធា និងអ្នកវិទ្យាសាស្រ្តកំពូលៗរបស់អ៊ីរ៉ង់៕

Leave a Reply

Your email address will not be published. Required fields are marked *