សម្តេចតេជោ ចោទជាសំណួរថាតើតុលាការថៃហ៊ានបើកការស៊ើបអង្កេតលើលោក ថាក់ ស៊ីន ដែរឬទេ!

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី៨ ខែកក្កដា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថាថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង ! ខ្ញុំពិតជាសូមចូលរួមអបអរសាទរចំពោះអាជ្ញាធរ និងប៉ូលីសថៃ ដែលបានបើកប្រតិបត្តិជួយកំទេចបទល្មើសអនឡាញ នៅលើទឹកដីរបស់ខ្លួន ដែលជាការចូលរួមចំណែកដើម្បីកាត់បន្ថយបទល្មើសអនឡាញហូរចូលទឹកដីកម្ពុជា ដែលបទល្មើសទាំងនោះ នៅពាសពេញទឹកដីរបស់ខ្លួន។

ការបំផ្លាញសំបុកបទល្មើសអនឡាញនេះ គួរណាស់ធ្វើយូរហើយមិនមែនទុករហូតដល់ពេលនេះទើបធ្វើនោះទេ កន្លងមកវាបានបង្កជាបញ្ហាយ៉ាងច្រើនដល់កម្ពុជា នូវលំហូបទល្មើសដែលកើតចេញពីចេញពីទឹកដីថៃ ជាពិសេសនៅព្រំដែនរបស់ថៃតែម្តង។

ចំពោះមតិលើកឡើងមានទាំងអាជ្ញាធរ សារព័ត៌មាន និងមហាជនថៃ និយាយថា ការបង្រ្កាប និងស៊ើបអង្កេតលើលោក កុក អាន គឺដោយសារជាមនុស្ស ជិតសិទ្ធជាមួយ ហ៊ុន សែន ដូច្នេះតុលាការគួរបើកការស៊ើបអង្កេតលើលោក ថាក់ ស៊ីន ដែរ ព្រោះអ្នកណាៗក៏ដឹងដែរថា ថាក់ ស៊ីន គឺជាមនុស្សសិទ្ធបំផុតជាមួយខ្ញុំ ជិតសិទ្ធរហូតមានបន្ទប់ដេកនៅផ្ទះរបស់ខ្ញុំទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *