(ភ្នំពេញ)៖ កាលពីថ្ងៃទី០៨ ខែកក្កដាឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្លែឈើចំនួន៥ប្រភេទដែលអាចនាំចេញទៅកាន់ប្រទេសចិន មានដូចជាចេក ស្វាយ មៀន ដូង និងទុរេន។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសរសេរថា ថ្មីៗនេះ រដ្ឋបាលគយប្រទេសចិនបានធ្វើបច្ចុប្បន្នភាពបញ្ជីរាយនាមចម្ការ និងរោងចក្រវេចខ្ចប់សម្រាប់ការនាំចេញផ្លែឈើកម្ពុជាទៅកាន់ប្រទេសចិន។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានឲ្យដឹងថា នេះជាកសិផលដែលមានគុណភាពខ្ពស់ដំបូងគេរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២៥ និងជាសមិទ្ធផលថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងចិន-កម្ពុជាផងដែរ។ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្លែឈើចំនួន៥ប្រភេទដែលអាចនាំចេញទៅកាន់ប្រទេសចិន មានដូចជាចេក ស្វាយ មៀន ដូង និងទុរេន៕