Update៖ បុរសម៉ាឡេស៊ីម្នាក់ ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះអន្តរជាតិ ដនមឿងនៃប្រទេសថៃ!

នៅថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០២៥ ប៉ូលិសអន្តោប្រវេសន៍ថៃ បានចាប់ខ្លួនបុរសជនជាតិម៉ាឡេស៊ីម្នាក់ អាយុ២៦ឆ្នាំ នៅឯព្រលានយន្តហោះអន្តរជាតិ ដនមឿង (Don Mueang) ដែលជាប់ពាក់ព័ន្ធនឹងល្បែងអនឡាញដ៏ធំមួយឈ្មោះថា HYDRA888 និងការលាងលុយដែលមានតម្លៃជាង ១១.៥២ពាន់លានបាត។
ប្រភពពីសារព័ត៌មាន The Nation។

ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានដឹងថា ជនសង្ស័យកំពុងធ្វើដំណើរមកដល់ប្រទេសថៃតាមជើងហោះហើរ AirAsia ពីទីក្រុងកូឡាឡាំពួ។ ប៉ូលិសបានរង់ចាំឃាត់ខ្លួនរូបគេ បន្ទាប់ពីឆ្លងកាត់កន្លែងត្រួតពិនិត្យអន្តោប្រវេសន៍។
ជនសង្ស័យរូបនេះ ត្រូវបានចាប់ខ្លួនតាមដីកាមួយដែលចេញដោយតុលាការខេត្ត Nonthaburi កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ពីបទបើកល្បែងអនឡាញខុសច្បាប់ និងការសមគំនិតប្រព្រឹត្តអំពើលាងលុយកខ្វក់។
ទន្ទឹមគ្នានេះ អាជ្ញាធរបានបញ្ជាក់ថា ជនសង្ស័យបានប្រើប្រាស់ក្រុមហ៊ុនមួយដើម្បីចរាចរណ៍លុយដែលបានមកពីប្រតិបត្តិការល្បែងនេះ។ ក្រោយការចាប់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅនាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *