Update៖ រយៈពេល៦សប្តាហ៍នេះ សង្រ្គាមហ្គាហ្សាបានសម្លាប់មនុស្ស៧៩៨នាក់!

កាលពីថ្ងៃសុក្រ(ទី១១ខែកក្កដា) អង្គការសហប្រជាជាតិ (UN) បានប្រកាសថាមនុស្សស្លាប់យ៉ាងតិច ៧៩៨នាក់ ក្នុងរយៈពេល ៦សប្តាហ៍ចុងក្រោយនេះ នៅឯទីតាំងចែកជំនួយក្នុងតំបន់ហ្គាហ្សា។
ប្រភពពីសារព័ត៌មាន Reuters។

អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្ស UN លោកស្រី Ravina Shamdasani បានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ មាន ៦១៥នាក់នៅជិតទីតាំងរបស់ GHF និង ១៨៣នាក់ទៀតនៅតាមផ្លូវនៃក្បួនរថយន្តដឹកជំនួយ។ លោកស្រីបានបន្ថែមថា ករណីស្លាប់ភាគច្រើន គឺដោយសារគ្រាប់កាំភ្លើង ហើយបានលើកឡើងពីក្តីបារម្ភអំពីឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅ។
ជាការឆ្លើយតប មូលនិធិ GHF បានច្រានចោលតួលេខរបស់ UN ដោយចាត់ទុកថា «មិនពិត និងនាំឲ្យមានការភាន់ច្រឡំ» ហើយបានអះអាងវិញថា ការវាយប្រហារដ៏សាហាវបំផុតគឺកើតឡើងនៅជិតក្បួនរថយន្តដឹកជំនួយរបស់ UN ទៅវិញទេ៕

Leave a Reply

Your email address will not be published. Required fields are marked *