សម្ដេចធិបតី ថ្លែងថាកម្ពុជាមិនចង់បង្កសង្រ្គាមជាមួយប្រទេសណាមួយនោះទេ!

(កំពង់ឆ្នាំង)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថាដរាបណាប្រទេសកម្ពុជានៅមានការការពារជាតិដាច់ខាត យើងមិនចង់មានសង្រ្គាមជាមួយប្រទេសណានោះទេ ប៉ុន្ដែក្នុងករណីដែលមានការគំរាមគំហែង កម្ពុជាត្រូវតែមានសមត្ថភាពក្នុងការការពារជាតិរបស់យើង តាមរយៈការធានានូវសមត្ថភាពកងទ័ពរបស់កម្ពុជា។

នៅក្នុងពិធីអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ដថា កងទ័ពរបស់យើងមិនអាចជិះយន្ដហោះទៅហ្វឹកហ្វឺននៅក្រៅប្រទេសនោះទេ យើងធ្វើនៅក្នុងប្រទេសរបស់យើង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version