Update៖ លោក Keith Kellogg អញ្ជើញទៅដល់ទីក្រុងកៀវ ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខនៅអ៊ុយក្រែន!

នៅថ្ងៃចន្ទ ទី១៤ ខែកក្កដា លោក Keith Kellogg បេសកជនពិសេសរបស់អាមេរិក បានធ្វើដំណើរទៅដល់ទីក្រុងកៀវ ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខនៅអ៊ុយក្រែន។
ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្តល់ប្រព័ន្ធការពារដែនអាកាស Patriot ឱ្យអ៊ុយក្រែន។
ប្រភពពីសារព័ត៌មាន Reuters។

លោក Andriy Yermak ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន បានឱ្យដឹងថា មានប្រធានបទជាច្រើនសម្រាប់កិច្ចពិភាក្សា អំឡុងទស្សនកិច្ចរបស់លោក Kellogg គឺដូចជាបញ្ហាសន្តិសុខ ការពារជាតិ សព្វាវុធ ទណ្ឌកម្ម និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ៊ុយក្រែននិងអាមេរិក។
កាលពីថ្ងៃអាទិត្យ លោក ត្រាំ បានប្រកាសថា លោកនឹងបញ្ជូនប្រព័ន្ធ Patriot បន្ថែមទៀតឱ្យអ៊ុយក្រែន ដោយសារអ៊ុយក្រែនត្រូវការវាចាំបាច់ ដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version