សម្ដេចតេជោ ផ្ដាំទៅក្រុមចោរឈ្លានពានថៃ ដែលចង់ធ្វើរបងព័ទ្ធប្រាសាទតាមាន់!

(ភ្នំពេញ)៖ ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យលើសេចក្ដីស្នើច្បាប់រដ្ឋធម្មនុញ្ញ ស្ដីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញពាក់ព័ន្ធការដកសញ្ជាតិ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។
សម្ដេចតេជោ ហ៊ុន សែន បានហៅក្រុមទាហានថៃ ឲ្យសាកល្បងធ្វើរបងព័ទ្ធប្រាសាទតាមាន់លមើល បើសិនពួកគេព្រហើនដល់ថ្នាក់នេះ នៅក្នុងសម័យតេជោធិបតី។
សម្ដេចតេជោ កម្ពុជាមិនចង់ធ្វើសង្គ្រាមនោះទេ ប៉ុន្ដែបានត្រៀមរៀបចំរួចរាល់សម្រាប់សង្គ្រាមមួយនេះ ដែលនឹងមកដល់ក្នុងពេលណាមួយ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។

សម្ដេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា ប៉ុន្មានថ្ងៃនេះចង់ធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំ សាកលមើលៗ។ គំរាមវៃទៅយកបាត់ដំបង សៀមរាប វៃចូលដល់ភ្នំពេញ សាកល្បងមើល សម័យនេះហើយបើអ្នកឯងហ៊ានដល់ថ្នាក់ហ្នឹង តើខ្មែរអន់ណាស់ឬអី? ខ្មែរសម័យនេះ សម័យតេជោធិបតី។
សម្ដេចតេជោ អះអាងទៀតថា ការត្រៀមលក្ខណៈរបស់កម្ពុជា បូករួមទាំងច្បាប់ដកសញ្ជាតិផងដែរ ដើម្បីកុំឲ្យមានជនក្បត់ជាតិ ទៅគប់គិតជាមួយបរទេស ហើយមកបំផ្លាញកម្ពុជា។
សម្ដេច ថ្លែងថា បើជនក្បត់នេះនៅក្នុងប្រទេសជាប់គុក តែបើជនក្បត់ទៅនៅក្រៅប្រទេស ត្រូវដកសញ្ជាតិ រាប់ទាំងជនបរទេសដែលចូលសញ្ជាតិខ្មែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version