Update៖ ធ្លាក់យន្តហោះនៅអាកាសយានដ្ឋាន London Southend ស្លាប់៤នាក់!

កាលពីថ្ងៃចន្ទ(ទី១៤ខែកក្កដា) សារព័ត៌មាន BBC បានរាយការណ៍ថា មនុស្ស៤នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនៅឯអាកាសយានដ្ឋាន London Southend។

ក្រុមហ៊ុនរបស់ប្រទេសហូឡង់ Zeusch Aviation បានបញ្ជាក់ថា ជើងហោះហើរ SUZ1 របស់ខ្លួនបានជួបឧបទ្ទវហេតុនៅអាកាសយានដ្ឋាន London Southend ក្នុងទីក្រុង Essex។

យន្តហោះកម្ពស់ 12 ម៉ែត្រ (39 ហ្វីត) បានហោះហើរពីប្រទេសក្រិកទៅកាន់ប្រទេសក្រូអាតកាលពីថ្ងៃអាទិត្យ បន្ទាប់មកបន្តទៅ Southend ដោយគ្រោងនឹងត្រលប់មកអាកាសយានដ្ឋាន Lelystad ក្នុងប្រទេសហូឡង់វិញ។

ទោះជាយ៉ាងណា អាកាសយានដ្ឋាន Southend បានប្រកាសថាដោយសារតែ ឧប្បត្តិហេតុធ្ងន់ធ្ងរ ដូចនេះវានឹងនៅតែបិទរហូតដល់មានការជូនដំណឹងបន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *