នៅថ្ងៃអង្គារ(ទី១៥ខែកក្កដា) លោក Jean-Noel Barrot រដ្ឋមន្ត្រីការបរទេសបារាំង ថ្លែងក្នុងសន្និសីទអង្គការសហប្រជាជាតិថា ខ្លួននឹងពិភាក្សាលើផែនការសម្រាប់តំបន់ហ្គាហ្សាក្រោយសង្គ្រាម នឹងបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ពីសំណាក់ប្រទេសបារាំង និងប្រទេសដទៃទៀត។
ប្រភពពីសារព័ត៌មាន Reuters។
លោក Barrot បានបញ្ជាក់ថា គោលបំណងគឺដើម្បីរៀបចំគម្រោងសម្រាប់ហ្គាហ្សាក្រោយសង្គ្រាម និងត្រៀមខ្លួនទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។
សន្និសីទនេះ ដឹកនាំដោយបារាំង និងអារ៉ាប៊ីសាអូឌីត ត្រូវបានលើកពេលពីខែមិថុនា ដោយសារសម្ពាធពីអាមេរិក និងសង្គ្រាមតាមអាកាសអ៊ីស្រាអែល-អ៊ីរ៉ង់៕