(ភ្នំពេញ)៖ បទបញ្ជាស្តីពីយុទ្ធនាការបោសសម្អាត ករណី(ឆបោក)តាមប្រព័ន្ធបច្ចេកវិទ្យា និងចុះហត្ថលេខាដោយសម្តេចធិបតីហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។
បានលើកឡើងថា រាជរដ្ឋាភិបាលបានសង្កេតឃើញថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)
បាននិងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខ ក្នុងពិភពលោកនិងតំបន់នៅកម្ពុជា
ក្រុមឧក្រិដ្ឋជនបរទេស ក៏បានជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។
ដើម្បីបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការ(ឆបោក)តាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រាជរដ្ឋាភិបាល បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ក្រាបនិងបោសសម្អាត៕