Update៖ អង្គការណាតូ គំរាមដាក់ទណ្ឌកម្មលើប្រទេសប្រេស៊ីល ចិន និងឥណ្ឌា!

កាលពីថ្ងៃអង្គារ(ទី១៥ខែកក្កដា) អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានព្រមានប្រទេសមួយចំនួនដូចជាប្រេស៊ីល ចិន និងឥណ្ឌាថាអាចនឹងរងការដាក់ទណ្ឌកម្ម ប្រសិនបើពួកគេរក្សាពាណិជ្ជកម្មជាមួយរុស្ស៊ី។
ប្រភពពីសារព័ត៌មានAANews។

លោក Rutte ស្ថិតនៅក្នុងទីក្រុង Washington, DC ជាកន្លែងដែលគាត់បានជួបជាមួយប្រធានាធិបតីអាមេរិក Donald Trump ដែលកាលពីថ្ងៃច័ន្ទបានគំរាមដាក់ពន្ធបន្ទាប់100% លើរុស្ស៊ី ប្រសិនបើកិច្ចព្រមព្រៀងស្តីពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនមិនត្រូវបានសម្រេចក្នុងរយៈពេល 50 ថ្ងៃ៕

Leave a Reply

Your email address will not be published. Required fields are marked *