(ភ្នំពេញ)៖ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានធ្វើបច្ចុប្បន្នភាពនូវមុខទំនិញដែលមានប្រភពមកពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាដល់បណ្តាអាជីវករ និងពាណិជ្ជករ ធុរជន និងសាធារណជននេះបើយោងតាមលិខិតជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
អគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអះអាងថាទំនិញដែលជាប់បម្រាមនាំចេញពីថៃមានដូចជា បន្លែ និងផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ មានដូចជា៖
ប្រេងសាំង ប្រេងម៉ាស៊ូត ឧស្ម័នរាវសម្រាប់ដុត ប្រេងខ្មៅនិងប្រេងសាំងយន្តហោះ (Jet-A1)។
ដោយឡែក មុខទំនិញផ្សេងទៀត ក្រៅពីមុខទំនិញ ខាងលើ មិនមែនជាកម្មវត្ថុនៃការហាមឃាត់ការនាំចូលទេ៕