កងកម្លាំងកម្ពុជា បណ្ដេញជនជាតិថៃ៣នាក់ឱ្យទៅស្រុកវិញ ក្រោយលួចឆ្លងដែនចូលកម្ពុជាដោយខុសច្បាប់!

(បន្ទាយមានជ័យ)៖ ដោយសារការបិទច្រកទ្វារព្រំដែនជាមួយកម្ពុជា ធ្វេីឱ្យបាត់បង់ចំណូល។
ទេីបជនជាតិថៃមួយចំនួនបន្ត លួចឆ្លងអូរព្រំដែន ដោយខុសច្បាប់ចូលមកកម្ពុជា ។
តែត្រូវបានកងកម្លាំងឈរជើងនៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ឃាត់ខ្លួនបានចំនួន០៣នាក់ទៀត នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ និងបណ្ដេញទៅវិញ។

លោក អ៊ុំ រាត្រី អភិបាលអភិបាលខេត្ត បានបញ្ជាក់ថា ពិតជាមានសកម្មភាពជនជាតិថៃ ។
លួចឆ្លងដែនដោយខុសច្បាប់ចូលមកកម្ពុជាពិតមែន ក្នុងនោះកងកម្លាំងនគរបាលបានឃាត់ និងដេញឲ្យត្រឡប់ទៅវិញ។

សកម្មភាពនៃការលួចឆ្លងដែនរបស់ជនជាតិថៃ ចូលមកកម្ពុជានេះត្រូវបានមើលឃើញថា ពួកគេបានរងនូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ។
ក្រោយពេលដែលប្រទេសរបស់ខ្លួនបាន បិទច្រកព្រំដែនទាំងអស់ជាមួយនឹងកម្ពុជា ដែលធ្វើឱ្យប្រជាជនថៃ ។
ប៉ះពាល់សេដ្ឋកិច្ចរស់នៅប្រចាំ គ្មានការងារធ្វេី ទើបបង្ខំចិត្តឱ្យពួកគេលួចឆ្លងដែនដោយប្រថុយប្រថានចូលមកកម្ពុជា ទោះបីជាយោធារបស់ប្រទេសខ្លួន មានការរិតបន្តឹងតាមព្រំដែនក៏ដោយ ក៏ពួកគេ នៅតែបន្តលួចឆ្លងដែនដើម្បីស្វែងរកការងារធ្វើ៕

Leave a Reply

Your email address will not be published. Required fields are marked *