(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យក្រសួងពាក់ព័ន្ធរួមនិងACU ចាត់វិធានការម៉ឺងម៉ាត់ លើព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ម្នាក់ ករណីដោះលែងក្រុមជនល្មើសល្បែងអនឡាញ។
នេះបើយោងតាមសំឡេងនិងបទបញ្ជារបស់សម្ដេចធិបតី ដែលត្រូវបានចែកចាយតាមបណ្ដាញសង្គមនៅយប់ទី១៦.០៧.២០២៥។
សម្ដេចបវរធិបតី បានបញ្ជាក់ថា ករណីដែលខេត្ដ បានរាយការណ៍មក ខេត្ដពោធិ៍សាត់ ខំបើកយុទ្ធនាការ ដើម្បីបង្ក្រាបទីតាំងល្បែងអនឡាញ។
ស្រាប់តែមានព្រះរាជអាជ្ញារងមួយ ទៅដោះលែងជនដែលប្រព្រឹត្ដបទល្មើស ខ្ញុំឲ្យក្រសួងយុត្ដិធម៌ ចាត់ចែងជាបន្ទាន់។
សម្ដេចធិបតី បានគូសបញ្ជាក់ថា បើសិនជារកឃើញថា ព្រះរាជអាជ្ញារងនោះ មានការយកលុយ ពីជនល្មើសជាថ្នូរនឹងដោះលែង ។
សម្ដេច បញ្ជាឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ACU ចាត់វិធានការភ្លាមៗតែម្ដង៕