Update៖ ស៊ីរី ថាបទឈប់បាញ់បានមកដល់ទីក្រុងSuwayda បន្ទាប់ពីប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធDruze និងក្រុម Beduin!

កាលពីថ្ងៃពុធ(ទី១៦ខែកក្កដា) ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា បទឈប់បាញ់បានឈានដល់ទីក្រុង Suwayda ភាគខាងត្បូងប្រទេសស៊ីរី បន្ទាប់ពីការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធ Druze និងក្រុម Beduin ។
ប្រភពពីសារព័ត៌មានAANews។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA ដែលដកស្រង់ប្រភពពីក្រសួងមហាផ្ទៃ បាននិយាយថា កិច្ចព្រមព្រៀងនេះចែងអំពីការដាក់ពង្រាយប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខនៅក្នុងទីក្រុង និងការបញ្ចូលទីក្រុងឡើងវិញទាំងស្រុងទៅក្នុងរដ្ឋស៊ីរី។

ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងកងជីវពលប្រដាប់អាវុធ Druze និងក្រុម Bedouin ក្នុងទីក្រុង Suwayda បន្ទាប់ពីភាគីទាំងពីរត្រូវបានគេរាយការណ៍ថាបានរឹបអូសរថយន្តពីគ្នាទៅវិញទៅមក។
ក្រសួងមហាផ្ទៃស៊ីរី បាននិយាយថាមនុស្សជាង៣០នាក់ ត្រូវបានសម្លាប់និងជិត១០០នាក់ផ្សេងទៀតរងរបួសក្នុងអំពើហិង្សានេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version