កាលពីថ្ងៃពុធ ខែកក្កដា ឆ្នាំ២០២៥ រុស្ស៊ីបានប្រើដ្រូនរាប់រយគ្រឿងរួមជាមួយមីស៉ីល វាយប្រហារលើអ៊ុយក្រែន បណ្តាលឱ្យមនុស្សយ៉ាងហោច១៥នាក់រងរបួស។
ប្រភពពីសារព័ត៌មាន Reuters។
កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានបញ្ជូនដ្រូន៤០០គ្រឿង និងមីស៉ីលបាលិស្ទីគ១គ្រាប់ ដោយកំណត់គោលដៅចម្បង មកលើទីក្រុង Kharkiv, Kryvyi Rih និង Vinnytsia ដែលស្ថិតនៅតំបន់ខុសៗគ្នានៃប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លាឌីមៀ ពូទីន ក៏បាននិយាយដែរថា ការវាយប្រហារនេះបង្កការខូចខាតចំពោះហេដ្ឋារចនាសម្ព័ន្ធថាមពលនឹងធ្វើឲ្យមនុស្ស១៥នាក់រងរបួស៕