Update៖ ជំនន់ទឹកភ្លៀងនៅកូរ៉េខាងត្បូង បណ្តាលឲ្យស្លាប់២នាក់និងភៀសខ្លួន១០០០នាក់!

នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា អាជ្ញាធរនៅប្រទេសកូរ៉េខាងត្បូង និយាយថាដោយសារតែភ្លៀងធ្លាក់យ៉ាងខ្លាំងបណ្តាលឲ្យមនុស្សយ៉ាងហោច២នាក់បានស្លាប់ និងជាង១០០០នាក់ត្រូវបានជម្លៀសខ្លួនទៅកន្លែងមានសុវត្ថិភាព។
ប្រភពពីសារព័ត៌មាន Reuters។

គិតត្រឹមម៉ោង១១ព្រឹកថ្ងៃព្រហស្បតិ៍ ផ្នែកខ្លះនៃតំបន់ South Chungcheong នៅភាគខាងត្បូងរដ្ឋធានីសេអ៊ូល បានឃើញថាទឹកភ្លៀងធ្លាក់ក្នុងកម្រិតប្រមាណជាង៤០០មីលីម៉ែត្រ ចាប់តាំងតែពីថ្ងៃពុធមក។ កម្រិតភ្លៀងធ្លាក់នៅតំបន់នោះ គឺជាកំណត់ត្រាថ្មីមួយ មិនធ្លាប់មានក្នុងរយៈពេលជាង១០០ឆ្នាំមកនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version