Update៖ ពេទ្យថៃម្នាក់ និយាយថាលោកថាក់ស៊ីន គួរតែត្រឡប់ទៅពន្ធគារវិញ ក្រោយទទួលបានការព្យាបាលបឋម!

កាលពីថ្ងៃសុក្រ ទី១៨ ខែកក្កដា ២០២៥ មន្ទីរពេទ្យប៉ូលិសថៃ Police General Hospital និយាយថាលោក Thaksin Shinawatra អតីតនាយករដ្ឋមន្ត្រីថៃ គួរតែត្រឡប់ទៅពន្ធគារវិញ ក្រោយទទួលបានការព្យាបាលបឋម។
ប្រភពពីសារព័ត៌មានBangkok Post។

នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ វេជ្ជបណ្ឌិត លោក Chana Jongchokdee ដែលជាគ្រូពេទ្យប្រចាំការម្នាក់ បាននិយាយថាគ្រូពេទ្យដំបូងគេដែលត្រួតពិនិត្យសុខភាពលោក Thaksin ក្រោយផ្ទេរចេញពីពន្ធនាគារដោយសារបញ្ហាសុខភាព។ លោក Thaksin ត្រូវបានរាយការណ៍ថាមាន ជំងឺច្រើនមុខ និងតម្រូវឱ្យពិគ្រោះយោបល់ជាមួយពេទ្យឯកទេសបេះដូង។ លោក Chana បានប្រាប់តុលាការព្រហ្មទណ្ឌថៃថាបើទោះជាត្រូវបានផ្ដល់យោបល់ឱ្យទទួល ការវះកាត់ក៏ដោយ លោក Thaksin បានបដិសេធការវះកាត់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version