Update៖ អូស្ត្រាលី បញ្ជូនរថក្រោះ Abramsឱ្យទៅអ៊ុយក្រែន!

នៅថ្ងៃសៅរ៍ ទី១៩ ខែកក្កដា រដ្ឋាភិបាលអូស្ត្រាលី និយាយថាខ្លួនបានប្រគល់រថក្រោះ M1A1 Abrams ទៅកាន់អ៊ុយក្រែន ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៊ី។
ប្រភពពីសារព័ត៌មាន Reuters។

អូស្ត្រាលី គឺជាប្រទេសមួយក្នុងចំណោមប្រទេសមិនមែនជាសមាជិក NATO ដែលបានផ្ដល់ជំនួយសម្រាប់អ៊ុយក្រែន មានទាំងជំនួយសេដ្ឋកិច្ច និងអាវុធ ចាប់តាំងពី សង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles និយាយថាអ៊ុយក្រែនទទួលបានរថក្រោះ៤៩គ្រឿង ដែលអូស្ត្រាលីសន្យាផ្ដល់ឱ្យ។ ខណៈរថក្រោះនៅសស់នឹងត្រូវបញ្ជូនទៅឱ្យទីក្រុងកៀវ នៅខែក្រោយៗទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version