(កណ្តាល)៖ គួរឱ្យសោកស្តាយស្នាក់ការ”សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា”បានបាក់ស្រុតចូលទន្លេមេគង្គ រងការខូចខាតទាំងស្រុង!។
-ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៣ជិតភ្លឺ ឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ត្រង់ចំណុចច្រាំងទន្លេ ស្ថិតនៅភូមិព្រែកក្របៅ៣ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
លោក ទេស វិបុល ប្រធាន”សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា”បានសម្ដែងការសោកស្ដាយជាពន់ពេកចំពោះគ្រោះធម្មជាតិមួយនេះ។
បើតាមលោក ទេស វិបុល ក្នុងគ្រោះធម្មជាតិនេះដែរ គឺមិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។
ប៉ុន្តែលោក ទេស វិបុល បានចាត់ទុកថាការបាក់ស្រុតស្នាក់ការ”សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា”ចូលទន្លេ គឺជាការបាត់បង់ទីតាំងលំនៅដ្ឋាន កន្លែងធ្វើការងារដ៏សំខាន់ រួមនិងសម្ភារៈទ្រព្យសម្បត្តិជាច្រើនផងដែរ៕