Update៖ អ៊ីស្រាអែល ជម្លៀសជនស៊ីវិលឲ្យចេញពីទីក្រុងDeir al-Balahនៃតំបន់ Gaza!

កាលពីថ្ងៃអាទិត្យ(ទី២០ខែកក្កដា) កងទ័ពអ៊ីស្រាអែលបានជម្លៀសប្រជាជននៅភាគនិរតីនៃទីក្រុង Deir al-Balahនៃតំបន់ហ្គាហ្សា។
ប្រភពពីសារព័ត៌មានAnadolu Agency។

អ្នកនាំពាក្យកងទ័ពលោក Avichay Adraee បានបញ្ជាឱ្យជនស៊ីវិលដែលស្ថិតនៅក្នុងប្លុកលំនៅដ្ឋានចន្លោះពី 130 ទៅ 2351 ឱ្យចាកចេញពីតំបន់ឆ្ពោះទៅ al-Mawasi នៅ Khan Younis នៅភាគខាងត្បូង Gaza ។

តំបន់ Al-Mawasi ជាតំបន់សុវត្ថិភាពបានក្លាយទៅជាកន្លែងចង្អៀតដោយសារប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ដែលផ្លាស់ទីលំនៅត្រូវទៅតំបន់នោះទាំងអស់៕

Leave a Reply

Your email address will not be published. Required fields are marked *