Update៖ ព្រះអង្គ Alwaleed bin Khaled bin Talal Al Saudអារ៉ាប៊ីសាអូឌីត បាន​សោយទិវង្គ!

ព្រះអង្គម្ចាស់ Alwaleed bin Khaled bin Talal Al Saud ដែល​គេ​ស្គាល់​ថា​ជា Sleeping Prince របស់​អារ៉ាប៊ីសាអូឌីត បាន​សោយទិវង្គត​។
ក្នុង​ព្រះជន្ម ៣៦ព្រះវស្សា កាលពី​ថ្ងៃ​សៅរ៍ ទី១៩ ខែ​កក្កដា ឆ្នាំ២០២៥ ក្រោយសន្លប់​អស់​រយៈពេល​ជិត២០ ឆ្នាំ។
ប្រភពពីសារព័ត៌មាន BBC ។
ព្រះអង្គម្ចាស់ Alwaleed bin Khaled bin Talal Al Saud បាន​សន្លប់​ តាំងពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធ្ងន់ធ្ងរ​មួយ​នៅ​ទីក្រុង​ឡុងដ៍ កាលពី​ឆ្នាំ២០០៥ នៅ​ពេល​ដែល​ព្រះអង្គ​មាន​ព្រះជន្ម​ត្រឹមតែ ១៥ ព្រះវស្សា។
គ្រោះថ្នាក់​បាន​បណ្តាល​ឲ្យ​ព្រះអង្គ​រង​របួស​ខួរក្បាល​ធ្ងន់ធ្ងរ និង​ហូរឈាម​ខាងក្នុង។
ទោះបីជា​បាន​ទទួល​ការ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់បំផុត​ ពី​អ្នកឯកទេស​ទូទាំង​ពិភពលោក​ក៏ដោយ ក៏​ព្រះអង្គ​មិន​អាច​ដឹង​ខ្លួន​ពេញលេញ​ឡើងវិញ​បាន​ឡើយ។
ព្រះអង្គ​នៅ​តែ​បន្ត​ទទួល​ការ​ជួយ​សង្គ្រោះ​ពី​ម៉ាស៊ីន​ នៅ​មន្ទីរពេទ្យ King Abdulaziz Medical City ក្នុង​ទីក្រុង​រីយ៉ាដ។

ព្រះបិតា​របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ Khaled bin Talal Al Saud បាន​បដិសេធ​មិន​ដក​ព្រះអង្គ​ចេញពី​ម៉ាស៊ីន​ជួយ​សង្គ្រោះ​ឡើយ ។
ដោយ​រក្សា​ក្តី​សង្ឃឹម​ថា ​ព្រះអង្គ​នឹង​អាច​ជា​សះស្បើយ​ឡើងវិញ ហើយ​បាន​មាន​បន្ទូល​ថា មានតែ​ព្រះជាម្ចាស់​ទេ​ ដែល​ជា​អ្នក​កំណត់​ពេលវេលា​នៃ​ការ​សោយទិវង្គត។
ប៉ុន្មាន​ឆ្នាំ​កន្លង​មក មាន​របាយការណ៍​ម្តងម្កាល និង​វីដេអូ​បង្ហាញ​ពី​ចលនា​បន្តិចបន្តួច ដូចជា​ព្រះអង្គម្ចាស់​លើក​ម្រាមដៃ​ជាដើម ដែល​បាន​រក្សា​ក្តី​សង្ឃឹម​របស់​ក្រុម​គ្រួសារ​។
យ៉ាងណាក្តីព្រះអង្គ​ បានសោយទិវង្គតកាលពី​ថ្ងៃ​សៅរ៍ទី១៩ ខែ​កក្កដា ឆ្នាំ ២០២៥៕

Leave a Reply

Your email address will not be published. Required fields are marked *