Update៖ ចំនួនអ្នកស្លាប់ដោយសារធ្លាក់យន្តហោះយោធាបង់ក្លាដែសលើសាលារៀន បានកើនដល់២៧នាក់!

គិតត្រឹមនៅថ្ងៃអង្គារ (ទី២២ ខែកក្កដា) មនុស្សយ៉ាងហោចណាស់ ២៧នាក់បានស្លាប់ បន្ទាប់ពីយន្តហោះហ្វឹកហ្វឺនរបស់កងទ័ពអាកាសបង់ក្លាដែស បានធ្លាក់ក្នុងបរិវេណមហាវិទ្យាល័យ និងសាលារៀនក្នុងទីក្រុងដាកា ដោយមនុស្សប្រមាណជិត ៩០នាក់ រួមទាំងកុមារកំពុងសម្រាកព្យាបាលរបួសក្នុងមន្ទីរពេទ្យ។

យន្តហោះ F-7 BGI បានធ្លាក់ភ្លាមៗ បន្ទាប់ពីហោះឡើងនៅម៉ោងក្នុងស្រុក ០១:០៦នាទីរសៀល កាលពីថ្ងៃចន្ទ ពីមូលដ្ឋានទ័ពអាកាស Kurmitola នៅរដ្ឋធានីដាកា ក្នុងបេសកកម្មហ្វឹកហាត់ជាប្រចាំ។ យោធានិយាយថា យន្តហោះនោះបានជួបប្រទះនឹងបញ្ហាម៉ាស៊ីនទើបបណ្ដាលឱ្យធ្លាក់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version