កូរ៉េខាងជើង នឹងផលិតនាវសមួយគ្រឿងបន្ថែមទៀតមានទម្ងន់ ៥០០០តោនសម្រាប់កងទ័ពជើងទឹករបស់ខ្លួន។
ប្រភពពីសារព័ត៌មាន AFP។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី២២ ខែកក្កដា បាននិយាយថាកម្មករនៅឯរោងចក្រផលិតនាវា Nampho សន្យាថានឹងបញ្ចប់ការសាងសង់នាវាពិឃាដថ្មីមួយគ្រឿងទៀតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ជាកាលបរិច្ឆេទនៃការប្រារព្ធខួបបង្កើតគណបក្សពលកររបស់កូរ៉េខាងជើង៕