ប្រមុខការបរទេសឡាវ នឹងអញ្ជើញបំពេញទស្សនកិច្ច នៅកម្ពុជារយៈពេល២ថ្ងៃ!

(ភ្នំពេញ)៖ តបតាមការអញ្ជើញ របស់ ​ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ។
លោក ថងសាវណ្ណ ភូមវិហាន (Thongsavanh PHOMVIHANE) រដ្ឋមន្ត្រីការបរទេសឡាវ និងភរិយា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅ​កម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥​។

អំឡុងពេលទស្សនកិច្ចនេះ ​លោក ថងសាវណ្ណ ភូមវិហាន នឹងមានព្រះរាជសវនាការ ជាមួយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយសម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក​កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី។

លោករដ្ឋមន្ត្រីការបរទេសឡាវ នឹងមានជំនួបទ្វេភាគីជាមួយ​លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ កម្ពុជា-ឡាវ​៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version