(ភ្នំពេញ)៖ ពលរដ្ឋជាអ្នកលក់ដី កំពុងស្រែកដង្ហើយរកយុត្តិធម៌ ដោយអះអាងថា លោកឧត្តមសេនីយ៍ទោ អៀម រតនា អត្តលេខៈ ០៧៣៧៦ ប្រធាននាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាល នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ស៊ីដាច់លុយចំនួន៦០ម៉ឺនដុល្លារ..!!។
ខណៈខ្លួនបានប្ដឹងចូលតុលាការ ក្នុងនោះ តុលាការ ក៏បានចោទប្រកាន់លោក អៀម រតនា ពីបទ”រំលោភលើទំនុកចិត្ត”ផងដែរ ប៉ុន្តែជនត្រូវចោទរូបនេះ ពុំត្រូវបានចាប់ខ្លួនឡើយ!!។
-នេះបើយោងតាម ការរអះអាងពីតំណាងជនរងគ្រោះ.លិខិតបំភ្លឺ.លិខិតប្រគល់ទទួលប្រាក់.និងដីការបស់តំណាងអយ្យការ ស្ដីពីការចោទប្រកាន់លើឈ្មោះ អៀម រតនា ដែលផ្ញើមកកាន់”ដើមរាំង”។
-ករណីនេះ ពុំមានការបកស្រាយបំភ្លឺពីលោកឧត្តមសេនីយ៍ទោ អៀម រតនា នោះទេ!។
-សេចក្តីរាយការណ៍បានឱ្យ”ដើមរាំង”ដឹងថា ជនរងគ្រោះឈ្មោះ អឿន ធួន ភេទប្រុសអាយុ៤២ឆ្នាំ នៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ.ជាភាគី(អ្នកលក់ដី)។
-រីឯ”ក្រុមហ៊ុន ហ្គេន ប្រដាក់សិន ឯ.ក”ជាភាគី(អ្នកទិញដី)។
-ចំណែកលោកឧត្តមសេនីយ៍ទោ អៀម រតនា ជាអ្នក(គួកជេរដី)និងនាំក្រុមហ៊ុនមកទិញដី។
-ជុំវិញរឿងនេះ តំណាងជនរងគ្រោះបានអះអាងប្រាប់”ដើមរាំង”នៅថ្ងៃទី២៣.០៧.២០២៥ថា លោកឧត្តមសេនីយ៍ទោ អៀម រតនា មានចេតនាទុច្ចរិត.ឆបោក.ស៊ីដាច់លុយជនរងគ្រោះចំនួន៦០ម៉ឺនដុល្លារ.ប្រាកដមែន!!។
ក្រោមរូបភាព ទទួលលុយពីក្រុមហ៊ុន អ្នកទិញដីខាងលើ ហើយមិនព្រមប្រគល់លុយនោះ ឱ្យមកជនរងគ្រោះជាអ្នកលក់ដី.!!។
ប្រភពបន្តថា ដើមចមដំបូង កាលពីអំឡុងឆ្នាំ២០២១ ឈ្មោះ អឿន ធួន បានលក់ដី១កន្លែងស្ថិតនៅភូមិត្រពាំងស្ទង ឃុំស្នំក្រពើ ស្រុកគងពីសី ខេត្តកំពង់ស្ពឺ ឱ្យ”ក្រុមហ៊ុន ហ្គេន ប្រដាក់សិន ឯ.ក”ដោយការប្រគល់ និងទទួលប្រាក់ តាមដំណាក់កាល..!។
ប៉ុន្តែការប្រគល់ប្រាក់លើកទី៤ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ចំនួន៦០ម៉ឺនដុល្លារ គឺលោកឧត្តមសេនីយ៍ទោ អៀម រតនា ជាអ្នកទទួលពី”ក្រុមហ៊ុន ហ្គេន ប្រដាក់សិន ឯ.ក”តែម្នាក់ឯង ខណៈជនរងគ្រោះឈ្មោះ អឿន ធួន ភាគី(អ្នកលក់)ពុំបានទទួលប្រាក់នេះឡើយ។
-យោងលិខិតប្រគល់ទទួលប្រាក់បន្ថែម នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២បញ្ជាក់យ៉ាងច្បាស់ថា ទាំងជនរងគ្រោះ អឿន ធួន(អ្នកលក់ដី)និង”ក្រុមហ៊ុន ហ្គេន ប្រដាក់សិន ឯ.ក”(អ្នកទិញដី) បានឯកភាពគ្នាប្រគល់ប្រាក់ចំនួន៦០ម៉ឺនដុល្លារ ឱ្យលោកឧត្តមសេនីយ៍ទោ អៀម រតនា ដើម្បីទូទាត់ក្នុងការចំណាយលើការប្រមូល(ប័ណ្ណរឹង)ដែលនៅសល់ចំនួន២០ប័ណ្ណ ជាមួយជនរងគ្រោះ អឿន ធួន(អ្នកលក់ដី)។
-តំណាងជនរងគ្រោះបញ្ជាក់ទៀតថា ក្រោយមានកិច្ចសន្យានេះ ជនរងគ្រោះ អឿន ធួន បានបំពេញកាតព្វកិច្ចប្រមូល(ប័ណ្ណរឹង)តាមការព្រមព្រៀង!។
-ផ្ទុយទៅវិញបែរជា លោកឧត្តមសេនីយ៍ទោ អៀម រតនា ទទួលប្រាក់ហើយយកទៅបាត់! ដោយមិនយកមកចំណាយទូទាត់ ឬប្រគល់ឱ្យជនរងគ្រោះ អឿន ធួន នោះឡើយ!។
-បើតាមតំណាងជនរងគ្រោះ ក្រោយជួបរឿងហួសចិត្តបែបនេះ លោក អឿន ធួន ក៏បានតាមទារលុយវិញជាបន្តបន្ទាប់!។
ប៉ុន្តែលោកផ្កាយ២ អៀម រតនា មិនព្រមប្រគល់មកឱ្យលោក អឿន ធួន នោះឡើយ!!។
-ជាវិធីទាល់ច្រកលោក អឿន ធួន សម្រេចប្ដឹងលោកឧត្តមសេនីយ៍ទោ អៀម រតនា ចូលតុលាការខេត្តកំពង់ស្ពឺ រហូតដល់អំឡុងខែកក្កដា ឆ្នាំ២០២៤ តំណាងអយ្យការបានចោទប្រកាន់លោក អៀម រតនា ពីបទ”រំលោភលើទំនុកចិត្ត”។
បច្ចុប្បន្នៈ សំណុំរឿងមួយនេះ ស្ថិតក្រោមការអនុវត្តនីតិវិធី របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ។
ខណៈជនត្រូវចោទឈ្មោះ អៀម រតនា ពុំទាន់ត្រូវបានចាប់ខ្លួន ហើយជននេះកំពុងធ្វើការ និងដើរហើរក្រៅឃុំយ៉ាងសប្បាយរីករាយ។
-ដើម្បីឱ្យមានចម្លើយទាំងសងខាង នៅរសៀលទី២៣.០៧.២០២៥”ដើមរាំង”បានព្យាយាមសុំការបំភ្លឺ ពីលោកឧត្តមសេនីយ៍ទោ អៀម រតនាតាមរយៈលេខ 012849377 ជាច្រើនដង ប៉ុន្តែទូរស័ព្ទរបស់លោក ដាក់ឱ្យជាប់រវល់មិនអាចទំនាក់ទំនងបាន!។
បន្ថែមពីនេះ”ដើមរាំង”ក៏បានផ្ញើសារជាសំណួរតាមប្រព័ន្ធTelegram ប៉ុន្តែលោកឧត្តមសេនីយ៍ទោ ពុំចូលមើល.!!។
ក្នុងន័យនេះ”ដើមរាំង”រង់ចាំការបកស្រាយបំភ្លឺពីលោកឧត្តមសេនីយ៍ទោ អៀម រតនា រៀងរាល់ម៉ោងធ្វើការ ដើម្បីផ្សព្វផ្សាយព័ត៌មានលម្អិត នៅលេខក្រោយទៀត.ស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន!!។
-ទោះជាយ៉ាងណាក្ដី ជនរងគ្រោះខាងលើ សុំស្នើយ៉ាងទទូចដល់ ឯកឧត្ដម ឡុង កេសភីរម្យ ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ.ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
ក្រសួងយុត្តិធម៌.ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ.ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍ ចាត់វិធានការលើលោកឧត្តមសេនីយ៍ទោ អៀម រតនា ដោយក្ដីអនុគ្រោះ ដើម្បីមានយុត្តិធម៌សម្រាប់ខ្លួន ដែលជាជនរងគ្រោះ៕