(ភ្នំពេញ)៖ ប្រទេសថៃ នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានទម្លាក់ កម្រិតការទូតជាមួយកម្ពុជាដោយកោះហៅឯកអគ្គរាជទូតថៃពីកម្ពុជាឱ្យត្រឡប់ទៅថៃវិញ និងបណ្តេញឯកអគ្គរាជទូតកម្ពុជា ចេញពីទីក្រុងបាងកក។
ដើម្បីជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជា សម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតកម្ពុជាថៃ ដោយឱ្យមន្ត្រីស្ថានទូតកម្ពុជា ក្នុងទីក្រុងបាងកក ត្រឡប់មកប្រទេសកម្ពុជាវិញ និងតម្រូវឱ្យមន្ត្រីទូតថៃ កែសម្រួលចេញពីកម្ពុជា។
ប្រកាសបណ្តេញមន្រ្តីទូតថៃ ធ្វើឡើងបន្ទាប់ពីភាគីថៃ បានកោះហៅឯកអគ្គរាជទូតរបស់ខ្លួនត្រឡប់ពីកម្ពុជាទៅប្រទេសថៃវិញ និងបណ្តេញឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងបាងកក ក្រោមលេសរឿងផ្ទុះមីន។
ថៃ បានប្រតិកម្មថា ទាហានខ្លួនរបួសដោយសារកម្ពុជា ដាក់មីនថ្មី ប៉ុន្តែកម្ពុជាបានបដិសេធចោលទាំងស្រុង ចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋាននេះ៕