ថៃ កោះហៅឯកអគ្គរាជទូតរបស់ខ្លួន នៅភ្នំពេញ ឱ្យត្រឡប់ទៅប្រទេសថៃវិញ! 

រដ្ឋាភិបាលថៃ នៅថ្ងៃទី២៣.០៧.២០២៥ បានកោះហៅឯកអគ្គរាជទូតរបស់ខ្លួន ត្រឡប់ពីកម្ពុជាទៅប្រទេសថៃវិញ។

ប្រភពពីសារព័ត៌មាន The Nation ។
គួរឲ្យកត់សម្គាល់នោះ ភាគីថៃ បានចោទប្រកាន់មកលើកម្ពុជា ដោយគ្មានមូលដ្ឋានថា មីនដែលផ្ទុះបណ្ដាលឱ្យរបួសទាហានថៃ គឺជាមីនដែល ទើបនឹងដាក់ថ្មី។

កម្ពុជា ចាត់ទុកថា ការលើកឡើងរបស់ថៃបែបនេះ ជាចេតនាទម្លាក់កំហុសមកលើភាគីកម្ពុជា ដើម្បីធ្វើឲ្យប្រតិកម្មផ្នែកការទូតរបស់ខ្លួន ហាក់ដូចជា គ្មានភាពសមហេតុផល។
ទង្វើនេះបានបង្ហាញពីការខ្វះសុឆន្ទៈ ក្នុងការដោះស្រាយ បញ្ហាតាមរយៈកិច្ចសន្ទនារវាងប្រទេសនិងប្រទេស!៕

Leave a Reply

Your email address will not be published. Required fields are marked *