Breaking៖ កងទ័ពកម្ពុជា គ្រប់គ្រងសមរភូមិបានយ៉ាងរឹងមាំ រីឯទាហានថៃ រងរបួសជាង១០នាក់!

(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីកម្លាំងជួរមុខ បានឱ្យដឹងថា គិតត្រឹមវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពកម្ពុជាយើងកំពុងគ្រប់គ្រងសមរភូមិបានយ៉ាងរឹងមាំ ចំណែកទាហានថៃ រងរបួសជាង១០នាក់!។

ករណីផ្ទុះអាវុធរវាងកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ រាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។

គិតមកដល់ម៉ោងនេះ មិនទាហានកម្ពុជាណាម្នាក់រងរបួសទេ ខណៈដែលកម្ពុជា ប្រើប្រាស់សព្វាវុធសំខាន់ៗចំនួន បាញ់បង្ក្រាបសត្រូវ ដែលចូលមកឈ្លានពានទឹកដីកម្ពុជា។

ដើមឡើយប្រទេសថៃ បានប្រើប្រាស់គ្រប់ល្បិចកល ក្នុងគោលដៅឈ្លានពានទឹកដីកម្ពុជា ។
ដោយថៃ បង្កើតសេនារីយ៉ូ ចោទប្រកាន់កម្ពុជាថា​ ដាក់មីនថ្មីបង្កឱ្យទាហានថៃរងរបួសផងដែរ។
កម្ពុជា ក៏បានច្រានចោលទាំងស្រុង ដោយបញ្ជាក់ថា ថៃជាអ្នកដើរល្បាតខុសតម្រាយផ្លូវ ចូលដែនអធិបតេយ្យកម្ពុជា និងបានប្រាប់ថៃ ឱ្យឈប់ដើរខុសតម្រាយផ្លូវតទៅទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *