(ភ្នំពេញ)៖ ការបង្កហេតុរបស់យោធាថៃ មកលើកម្ពុជាមុន បង្កការលំបាកដល់ពលរដ្ឋខ្មែរ ពិសេសបងប្អូនពលរដ្ឋដែលរស់ជាប់ព្រំដែនកម្ពុជា-ថៃ។
នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីមានការប្រយុទ្ធគ្នា រវាងយោធាកម្ពុជា-ថៃ ពលរដ្ឋរស់នៅជាប់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ រួមទាំងស្ត្រីមានផ្ទៃពោះផងនោះ ត្រូវបង្ខំរត់គេចចេញពីផ្ទះសម្បែង ទៅរកទីទួលសុវត្ថិភាព!។
នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ ដែលបង្កឡើងដោយទាហានថៃ បាញ់ប្រហារមុនមកលើទាហានកម្ពុជា ដោយបង្ខំឱ្យទាហានកម្ពុជា ត្រូវបាញ់តបតវិញ ដើម្បីការពារខ្លួន។
នៅវេលាម៉ោង១ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពកម្ពុជា បានវាយបណ្តេញកងទ័ពថៃ ឱ្យដកថយចេញពីប្រាសាទតាក្របី និងប្រាសាទតាមាន់ធំទាំងស្រុងហើយ៕