លោកនាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី Anwar Ibrahim នៅថ្ងៃទី២៤.០៧.២០២៥ បានបង្ហាញក្តីបារម្ភអំពីជម្លោះព្រំដែន រវាងកម្ពុជានិងថៃ។
ដោយលោក បាននិយាយថា រូបលោកនឹងសន្ទនាជាមួយមេដឹកនាំនៃប្រទេសទាំង២។
ប្រភពពីព័ត៌មាន CNA ។
លោក Anwar បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អ្វីដែលយើងអាចសង្ឃឹមបានពីភាគីទាំងពីរ គឺយ៉ាងហោចណាស់ ត្រឹមឱ្យពួកគេផ្អាកការប្រយុទ្ធគ្នា ហើយព្យាយាមស្វែងរកផ្លូវចរចា។
ម៉ាឡេស៊ី មានឋានៈជាប្រធានប្តូរវេនរបស់អាស៊ាន ដែលមានកម្ពុជា និងថៃស្ថិតក្នុងចំណោមរដ្ឋសមាជិក។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ កងទ័ពថៃបានវាយប្រហារមកលើកម្ពុជាមុន នៅតាមបណ្តោយព្រំប្រទល់រវាងប្រទេសទាំងពីរ ជាហេតុបង្ខំឱ្យកងទ័ពកម្ពុជាគ្មានជម្រើសអ្វី ក្រៅតែពីវាយបក ទៅលើខ្មាំងសត្រូវឈ្លានពានរបស់ខ្លួនវិញ៕