សារព័ត៌មានAnadolu Agency ផ្សាយថា ភាគីថៃស្លាប់១២នាក់ ខណៈវិបត្តិព្រំដែនកម្ពុជា-ថៃ កំពុងកើនឡើង!

មនុស្ស១២នាក់បានស្លាប់ នៅក្នុងប្រទេសថៃ នាថ្ងៃព្រហស្បតិ៍នេះ ខណៈដែលវិបត្តិព្រំដែនជាមួយប្រទេសកម្ពុជានៅតែបន្តកើនឡើង ចំពេលមានការវាយប្រហារតាមអាកាស និងការបាញ់គ្រាប់រ៉ុក្កែត។
នេះបើយោងតាមការចេញផ្សាយដោយ Anadolu Agency។

ក្រសួង​សុខាភិបាល​ថៃ​ បាន​បញ្ជាក់​ថា ចំនួន​អ្នក​ស្លាប់​ជាជនជាតិ​ថៃថៃដោយសារការ​វាយ​ប្រហារ​ឆ្លង​ព្រំដែន​បាន​កើន​ឡើង​ដល់ ១២នាក់​។
ក្នុង​នោះ​មាន​កុមារ​ម្នាក់ និង​ទាហាន​ម្នាក់ បន្ទាប់​ពី​ការ​បាញ់​កាំភ្លើង​ធំ​ពី​ប្រទេស​កម្ពុជា​ បាន​វាយ​ប្រហារ​ជាច្រើន​កន្លែង។យ៉ាងហោចណាស់មនុស្ស ៣១នាក់ក៏បានរងរបួស ក្នុងនោះរួមមានទាហាន ៧នាក់ផងដែរ។

យ៉ាងណាមិញ កម្ពុជា​ មិន​ទាន់​បាន​ចេញ​ផ្សាយ​ព័ត៌មាន​ណា​មួយ​អំពី​អ្នក​ស្លាប់​និង​របួស​ទេ​រហូត​មក​ដល់​ពេល​នេះ។

ទោះបីជាយ៉ាងណាក៏ដោយ កាសែតខ្មែរថាមស៍ បានរាយការណ៍ដោយដកស្រង់ពីអ្នកភូមិថា ទាហានថៃបានបាញ់ផ្លោងចូលទៅក្នុងភូមិមួយចំនួន រួមទាំងជនជាតិរ៉ូហ៊ី ងយ៉ាផងដែរ។

នៅ​ក្រោយ​ការ​វាយ​ប្រហារ​នោះ មានការ​ភៀស​ខ្លួន​នៅ​សងខាង​ព្រំដែន។

ក្រសួង​អប់រំ​ថៃ​ បាន​បិទ​សាលារៀន​នៅ​ជិត​ព្រំដែន​ក្នុង​ស្រុក Phanom Dong Rak ក្នុង​ខេត្ត Surin។
រីឯកម្ពុជាក៏បានជម្លៀសសិស្សានុសិស្ស និងគ្រូបង្រៀនចេញពីតំបន់រងផលប៉ះពាល់ផងដែរ។
ខណៈដែលភាពតានតឹងជាច្រើនសប្តាហ៍ជុំវិញជម្លោះព្រំដែនកាន់តែកើនឡើងទៅជាការប៉ះទង្គិចគ្នា។

យន្តហោះ​ចម្បាំង F-16 មួយ​គ្រឿង​ក្នុង​ចំណោម​យន្តហោះ​ចម្បាំង F-16 ទាំង​ប្រាំមួយ​គ្រឿង​ ដែល​ថៃ​ត្រៀម​ដាក់​ពង្រាយ​តាម​ព្រំដែន​មាន​ជម្លោះ បាន​បាញ់​ចូល​ប្រទេស​កម្ពុជា និង​បាន​បំផ្លាញ​គោលដៅ​យោធាមួយចំនួន។

ក្រោយ​មក កងទ័ព​បាន​បញ្ជាក់​ថា យន្តហោះ F-16 ទាំងអស់​បាន​ត្រឡប់​មក​ដល់លេណដ្ឋានវិញ​ដោយ​សុវត្ថិភាព។

ម្យ៉ាងវិញទៀត កម្ពុជាបាននិយាយថា កងកម្លាំងរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះ F-16 មួយគ្រឿង នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ។

កាសែត​នេះ​ បាន​រាយការណ៍​ដោយ​ដក​ស្រង់​សំដី​ក្រសួង​ការពារ​ជាតិ​ថា កង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​បាន​បាញ់​តប​វិញ​ប្រឆាំង​នឹង​កង​កម្លាំង​ថៃ ហើយ​ក៏​បាន​បើក​ការ​វាយ​លុក​ប្រឆាំង​នឹង​ទាហាន​ថៃ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្ពុជាតែងតែឈរលើគោលការណ៍របស់ខ្លួនក្នុងការដោះស្រាយវិវាទដោយសន្តិវិធី។
ប៉ុន្តែ​ក្នុង​ស្ថានភាព​នេះ យើង​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​ឆ្លើយ​តប​ដោយ​កម្លាំង​យោធា​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ប្រដាប់​អាវុធ។

នាយករដ្ឋមន្ត្រី អំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោះស្រាយ ការឈ្លានពានយោធាដែលបានគិតទុកជាមុន ដោយប្រទេសថៃ។

កងទ័ពភូមិភាគទី២ របស់ប្រទេសថៃ ក្នុងការធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនេះ បាននិយាយថា រថក្រោះកម្ពុជាចំនួនពីរគ្រឿង ត្រូវបានបំផ្លាញនៅក្នុងប៉ុស្តិ៍សង្កេតការណ៍ Satta Som ហើយកងកម្លាំងថៃ បានដណ្តើមយកមកវិញនូវតំបន់ក្បែរប្រាសាទព្រះវិហារ។

គួរជម្រាបថា ការ​ប៉ះ​ទង្គិច​ចុង​ក្រោយ​នេះ​បាន​កើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ទាហាន​ថៃ​ម្នាក់​បាន​បាត់​បង់​ជើង​ក្នុង​ការ​ផ្ទុះ​គ្រាប់​មីនអំឡុងពេលដើរល្បាត។

យោធា​ថៃ​ បាន​ចោទប្រកាន់​កងទ័ព​កម្ពុជា​ថា​ បាន​បាញ់​ប្រហារ​នៅ​មូលដ្ឋាន​កងទ័ព​ថៃ​ នៅ​តំបន់​ក្បែរ​ប្រាសាទ​តា​មឿង​ធំ (តាមាន់ធំ) ដែល​ស្ថិត​ក្នុង​ទឹកដី​មាន​ជម្លោះ​នៅ​ភាគ​ខាងត្បូង​នៃ​ខេត្ត​សុរិន្ទ​ប្រទេស​ថៃ។

យ៉ាង​ណា​ក៏​ដោយ ក្រសួង​ការពារ​ជាតិ​កម្ពុជា​ បាន​និយាយ​ថា កងទ័ព​របស់​ខ្លួន​បាន​ធ្វើ​សកម្មភាព​ ក្នុង​ការ​ការពារ​ខ្លួន​បន្ទាប់​ពី​មាន​ការ​ញុះញង់​ដោយ​ទាហាន​ថៃ។

គួរបញ្ជាក់ថា កម្ពុជា និងថៃ បានបន្ទាបទំនាក់ទំនងការទូតដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ បន្ទាប់ពីភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើងចាប់តាំងពីថ្ងៃទី 28 ឧសភា នៅពេលដែលកងទ័ពបានបាញ់ប្រហារនៅជិតព្រំដែន បណ្តាលឲ្យទាហានខ្មែរស្លាប់៕

Leave a Reply

Your email address will not be published. Required fields are marked *