Update៖ អ៊ីស្រាអែល វាយប្រហារនៅទូទាំងតំបន់ហ្គាហ្សា ស្លាប់២៣នាក់!

យ៉ាងហោចណាស់មនុស្ស23 នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃព្រហស្បតិ៍(ទី២៤ខែកក្កដា)។
ប្រភពពីសារប័ត៌មានAnadolu Agency។

អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង 59,000 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ នៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំ 2023។ យុទ្ធនាការយោធាបានបំផ្លិចបំផ្លាញតំបន់ជុំវិញដួលរលំប្រព័ន្ធសុខាភិបាលនិងនាំឱ្យមានការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ។

កាលពីខែវិច្ឆិកាឆ្នាំមុន តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួនលោក Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិរបស់គាត់ លោក Yoav Gallant ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅហ្គាហ្សា។

អ៊ីស្រាអែល ក៏ប្រឈមមុខនឹងសំណុំរឿងប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌ អន្តរជាតិសម្រាប់សង្រ្គាមនៅក្នុងតំបន់ព័ទ្ធជុំវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *