កាលពីថ្ងៃពុធ(ទី២៣ខែកក្កដា) រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Sa’ar ជំរុញប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ឱ្យចាត់តាំងអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់ ជាអង្គការភេរវករ។
ប្រភពពីសារព័ត៌មានAljazeera។
លោក Sa’ar បានជួបជាមួយ លោក Zelenskyy នៅរដ្ឋធានី Kyiv របស់អ៊ុយក្រែន ជាកន្លែងដែលពួកគេបានពិភាក្សាអំពី ការផលិតអាវុធរួមគ្នា និងការពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន៕