Breaking៖ ទាហានថៃ បាញ់ផ្លោងចូលដីកម្ពុជាទាំងកម្រោល នៅព្រំដែនថ្មដា ខេត្តពោធិ៍សាត់!

(ភ្នំពេញ)៖ ទ័ពថៃ ចាប់ផ្តើមពង្រីកជម្លោះ ដោយបាញ់ផ្លោងចូល ព្រំដែនថ្មដា ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០២៥។
ខណៈការប្រយុទ្ធគ្នា តាមព្រំដែនកម្ពុជា.ថៃ ខេត្តឧត្តរមានជ័យ.ព្រះវិហារកំពុងក្ដៅគគុក។

នៅវេលាម៉ោងជាង៥ទៀបភ្លឺថ្ងៃទី១៦.០៧.២០២៥ ទាហានឈ្លានពានសៀម បានបាញ់ចំនួន៥គ្រាប់ចូលដីយើង ហើយស្ងាត់មួយសន្ទុះ តែនៅវេលាម៉ោងជិត៨ ពួកគេបានចាប់ផ្តើមបាញ់មកទៀត។ នៅពេលនេះកងទ័ពកម្ពុជា ស្ថិតនៅក្នុងត្រៀមវាយបកទៅវិញ។

ជម្លោះព្រំដែន.ធ្វើឱ្យទាហានកម្ពុជាស្លាប់៥នាក់ របួស២១នាក់.ពលរដ្ឋស្លាប់៨នាក់ និងរបួស៥០នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *