Update៖ ខេត្ត Sukhothai និង Phrae នៃប្រទេសថៃ កំពុងជួបគ្រោះទឹកជំនន់!

នៅថ្ងៃទី២៦ ខែកក្កដា ស្ថានភាពគ្រោះទឹកជំនន់នៅក្នុងខេត្ត Sukhothai និង Phrae នៃប្រទេសថៃ បានឈានដល់កម្រិតធ្ងន់ធ្ងរ ដែលជំរុញឱ្យអាជ្ញាធរប្រចាំខេត្តទាំងពីរនេះ ចេញការប្រកាសអាសន្ន។
ប្រភពពីកាសែតថៃ The Nation។

ថ្ងៃសៅរ៍នេះ ទឹកទន្លេ Yom បានកើនឡើងខ្លាំងហួសផុតពីមាត់ច្រាំង បណ្តាលឱ្យជន់លិចផ្ទះសម្បែងប្រជាជន នៅក្រុង Sukhothai និងតំបន់ជុំវិញនោះ ហើយអ្នកស្រុកត្រូវបានណែនាំឱ្យជម្លៀសខ្លួនទៅកាន់ទីទួលមានសុវត្ថិភាពជាបន្ទាន់។
រីឯតំបន់ជាច្រើននៅក្នុងខេត្ត Phrae ក៏បាននិងកំពុងរងការលិចលង់ ដោយសារ ទឹកហក់ឡើងយ៉ាងឆាប់រហ័ស៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version