ដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa បានជម្រាបទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ថា ជម្លោះព្រំដែនដែលកំពុងបន្តរវាងថៃ និងកម្ពុជា មិនបង្កការគំរាមកំហែងដល់សន្តិភាពអន្តរជាតិឡើយ ហើយអាចដោះស្រាយទ្វេភាគី។
ប្រភពពីកាសែត The Nation នៅថ្ងៃទី២៦.០៧.២០២៥។
លោក Maris បានថ្លែងបែបនេះក្នុងសន្និសីទកាសែត នៅទីក្រុងបាងកក នាថ្ងៃសៅរ៍ទី២៦.០៧.២០២៥។
យ៉ាងណាម៉ិញ នៅវេលាម៉ោងជាង៥ទៀបភ្លឺថ្ងៃទី២៦.០៧.២០២៥ ទាហានឈ្លានពានសៀម បានបាញ់ចំនួន៥គ្រាប់ ចូលខេត្តពោធិ៍សាត់ ហើយស្ងាត់មួយសន្ទុះ តែនៅវេលាម៉ោងជិត៨ ពួកគេបានចាប់ផ្តើមបាញ់មកទៀត នៅពេលនេះកងទ័ពកម្ពុជា ស្ថិតនៅក្នុងត្រៀមវាយបកទៅវិញ។
ជម្លោះព្រំដែន.ធ្វើឱ្យទាហានកម្ពុជាស្លាប់៥នាក់ របួស២១នាក់.ពលរដ្ឋស្លាប់៨នាក់ និងរបួស៥០នាក់៕