(ភ្នំពេញ)៖ ក្រោយកិច្ចប្រជុំទទួលបានជោគជ័យឯកភាពលើ”បទឈប់បាញ់”កម្ពុជាថៃ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអរគុណនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្ដម អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ានប្ដូរវេន និងតំណាងអាមេរិក.ចិន.ដែលបានខិតខំដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ.រហូតមានបទឈប់បាញ់!។
សូមជម្រាបថា កិច្ចប្រជុំនៅប្រទេសម៉ាឡេស៊ី នារសៀលទី២៨.០៧.២០២៥ ក្រោមការរៀបចំពីអាមេរិក ចូលរួមពីចិន និងមានម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ។
បានឯកភាពគ្នាដូចខាងក្រោម៖
១៖ បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាន នៅវេលាម៉ោង24.00នាទីថ្ងៃទី28 ខែកក្កដា ឆ្នាំ2025នេះតទៅ។
២៖ រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី១ និងទី២ និងភាគីកម្ពុជាយោធភូមិភាគទី៤ និងទី៥ នៅវេលាម៉ោង០៧.០០នាទី ថ្ងៃទី២៩.០៧.២០២៥ និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ។
៣៖ រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ(GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕