Breaking៖ លោកនាយករដ្ឋមន្ត្រីស្ដីទីថៃ ទទួលស្គាល់ថា សភាពការនៅព្រំដែនកម្ពុជា-ថៃ ពិតជាស្ងប់ស្ងាត់មែន!

លោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្ដីទីថៃ បានលើកឡើងថា ពេលនេះសភាពការនៅព្រំដែនកម្ពុជា.ថៃ មានភាពស្ងប់ស្ងាត់ បន្ទាប់ពី”បទឈប់បាញ់”ចូលជាធរមាន។

ប្រភពពីសារព័ត៌មាន Reuters។

កាលពីយប់ទី២៩ ខែកក្កដា ទ័ពថៃ បានចោទប្រកាន់កងទ័ពកម្ពុជា ថាបំពានលើតំបន់ឈប់បាញ់។
តែការចោទប្រកាន់នេះ ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាច្រានចោល។

ចំណែកលោក Phumtham ក៏បានអះអាងពីភាពស្ងប់ស្ងាត់! ដែលនេះគឺផ្ទុយពីការចោទប្រកាន់របស់កងទ័ពថៃ។

-ជម្លោះប្រដាប់អាវុធ នៅព្រំដែនកម្ពុជា.ថៃ.បានកើតឡើង កាលពីព្រឹកទី២៤.០៧.២០២៥ រហូតដល់យប់ទី២៨.០៧.២០២៥៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version