Breaking៖ មេភូមិភាគទី៤កម្ពុជា និងមេភូមិភាគទី២ថៃ បានឯកភាពឈប់បាញ់គ្នា!

(ឧត្តរមានជ័យ)៖ កិច្ចប្រជុំនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ក្រុងសំរោង។
រវាងលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤កម្ពុជា ជាមួយ មេបញ្ជាការយោធភូមិភាគទី២ថៃ បានឯកភាពគ្នាដូចខាងក្រោម៖
ទី១៖ យល់ព្រមឈប់បាញ់គ្នា តាមកិច្ចព្រមព្រៀង។
ទី២៖ បង្កើនកិច្ចទំនាក់ទំនងរវាងគ្នា។
ទី៣៖ បើមានបញ្ហា.ត្រូវរួមគ្នាដោះស្រាយរវាងភូមិភាគទី៤ និងភូមិភាគទី២ថៃ ដោយម្ខាងៗគ្នា៤នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *