លោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្ដីទីថៃ បានលើកឡើងថា ពេលនេះសភាពការនៅព្រំដែនកម្ពុជា.ថៃ មានភាពស្ងប់ស្ងាត់ បន្ទាប់ពី”បទឈប់បាញ់”ចូលជាធរមាន។
ប្រភពពីសារព័ត៌មាន Reuters។
កាលពីយប់ទី២៩ ខែកក្កដា ទ័ពថៃ បានចោទប្រកាន់កងទ័ពកម្ពុជា ថាបំពានលើតំបន់ឈប់បាញ់។
តែការចោទប្រកាន់នេះ ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាច្រានចោល។
ចំណែកលោក Phumtham ក៏បានអះអាងពីភាពស្ងប់ស្ងាត់! ដែលនេះគឺផ្ទុយពីការចោទប្រកាន់របស់កងទ័ពថៃ។
-ជម្លោះប្រដាប់អាវុធ នៅព្រំដែនកម្ពុជា.ថៃ.បានកើតឡើង កាលពីព្រឹកទី២៤.០៧.២០២៥ រហូតដល់យប់ទី២៨.០៧.២០២៥៕