Breaking៖ សម្ដេចតេជោ អះអាងថា ទោះមានការឈប់បាញ់ តែសម្ដេចមិនបានសម្រាកច្រើននោះទេ!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅរសៀលទី២៩.០៧.២០២៥ បានលើកឡើងថា”ទោះមានការឈប់បាញ់តែខ្ញុំមិនបានសម្រាកច្រើនទេ។
យប់មិញខ្ញុំសម្រាក
បានជាង២ម៉ោងនិងបន្តការងារហូត
ពេលនេះដែលនឹងអាចបន្តរហូតម៉ោង៧ល្ងាច ឬលើសពីនេះទៅតាមការវិវត្តនៃសភាពការ។
កិច្ចការរបស់ខ្ញុំចាប់ពីម៉ោង១២យប់ថ្ងៃ
២៨ឆ្លងចូលថ្ងៃ២៩កក្កដា២០២៥នេះ គឺជួយជ្រោមជ្រែងអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ឲ្យទទួលបាន
ជោគជ័យដើម្បីធានាថា សង្គ្រាមនឹងត្រូវបិទបញ្ចប់ជំនួសដោយសន្តិភាព។

ខ្ញុំសូមវាយតម្លៃខ្ពស់និងសូមអរគុណ
កងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ
ដែលបានគោរពនិងអនុវត្តនូវកិច្ចព្រៀងនេះនិងបង្កើតឲ្យមានការប្រជុំ
ថ្នាក់ភូមិភាគប្រកបដោយជោគជ័យ។

សូមរួមគ្នាការពារសន្តិភាពដើម្បីជៀស
វាងបាត់សន្តិភាពទើបស្វែងរកសន្តិភាព
ដែលជារឿងដ៏លំបាក”៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version