កាលពីថ្ងៃសុក្រ(ទី១ខែសីហា) សមាជិកសភាគណបក្សប្រជាធិបតេយ្យចំនួនបួនរូប បានជំរុញឱ្យប្រធានាធិបតីអាមេរិក លោក Donald Trump បញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សាស្ទ្រីប។
ប្រភពពីសារព័ត៌មានAANews។
សមាជិកសភា Gregory Meeks, Rosa DeLauro, Jim Himes និង Jamie Raskin បានផ្ញើលិខិតមួយទៅកាន់ Trump ថាសង្រ្គាមដែលកំពុងបន្តនៅហ្គាហ្សាបានឈានដល់ចំណុចមួយនៃវិបត្តិមនុស្សធម៌យ៉ាងជ្រាលជ្រៅ អស្ថិរភាពភូមិសាស្ត្រនយោបាយ និងហានិភ័យដ៏គ្រោះថ្នាក់សម្រាប់អ្នកពាក់ព័ន្ធទាំងអស់។
សមាជិកសភាបានសរសេរនៅក្នុងលិខិតនោះថាយើងជំរុញឱ្យអ្នកប្រើការទូតអាមេរិក ដើម្បីនាំមកនូវការបញ្ចប់ជម្លោះ៕