Update៖ កូរ៉េខាងជើង សង្ឃឹមថាកម្ពុជា-ថៃ នឹងមានសន្តិភាពក្រោយមានបទឈប់បាញ់!

នៅថ្ងៃសៅរ៍ ទី២ ខែសីហា កូរ៉េខាងជើង បង្ហាញក្តីសង្ឃឹមសម្រាប់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីកម្ពុជា និងថៃ ឈានដល់បទឈប់បាញ់។
ប្រភពពីសារព័ត៌មានកូរ៉េខាងត្បូង Yonhap។

អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសកូរ៉េខាងជើង រំពឹងទុកថាបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងសម្រេចបាននូវសន្តិភាពយូរនិងស្ថិរភាពនៅក្នុងតំបន់ តាមរយៈការបំភ្លេចចោលការខ្វែងគំនិតគ្នា និងការពង្រឹងទំនុកចិត្តខាងនយោបាយ ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី៕

Leave a Reply

Your email address will not be published. Required fields are marked *