Update៖ ជំនន់ទឹកភ្លៀងនៅប្រទេសថៃ ស្លាប់៦នាក់!

នៅថ្ងៃសៅរ៍ ទី២ ខែសីហា ក្រុមមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងប្រទេសថៃ បានឱ្យដឹងថាគ្រោះទឹកជំនន់ និងបាក់ដីដែលបង្កឡើងដោយព្យុះ Wipha ចាប់តាំងពីខែកក្កដារហូតដល់បច្ចុប្បន្ន បានសម្លាប់មនុស្សយ៉ាងហោច៦នាក់ និងប៉ះពាល់ដល់ប្រជាជនជាង២៣០ ០០០នាក់នៅទូទាំងប្រទេស។
ប្រភពពីសារព័ត៌មាន AFP។

ចាប់តាំងពីថ្ងៃទី២១ ខែកក្កដា ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ជន់លិចខេត្តចំនួន ១២របស់ថៃ ភាគច្រើនជាខេត្តនៅភាគខាងជើង និងភាគកណ្ដាល៕

Leave a Reply

Your email address will not be published. Required fields are marked *