Update៖ ជំនន់ទឹកភ្លៀងនៅប្រទេសវៀតណាម ស្លាប់៨នាក់!

កាលពីថ្ងៃសៅរ៍(ទី២ខែសីហា) គ្រោះទឹកជំនន់ និងការបាក់ដីនៅខេត្ត Dien Bien ភាគខាងជើងនៃប្រទេសវៀតណាម បានបណ្តាលឲ្យមនុស្សយ៉ាងតិច៨នាក់ស្លាប់ ខណៈ៣នាក់ផ្សេងទៀតបាត់ខ្លួន។
ប្រភពពីសារព័ត៌មានVNExpress។

ភ្លៀងធ្លាក់ខ្លាំងនៅចន្លោះថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ បង្កឲ្យមានទឹកជំនន់ភ្លាមៗនៅទូទាំងខេត្ត ហើយរាប់រយគ្រួសារត្រូវបានជម្លៀសជាបន្ទាន់។

អាជ្ញាធរមូលដ្ឋាននិងក្រុមជួយសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួនអ្នកស្រុកដែលរងរបួស ជាច្រើននាក់ក៏ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលជំងឺផងដែរ។
នៅក្នុងភូមិ Hang Pu Xi ផ្ទះចំនួន14 ខ្នងត្រូវបានទឹកជន់លិចទាំងស្រុង ខណៈដែលភូមិចំនួន 30 នៅតែមិនអាចទៅដល់។
ឧបនាយករដ្ឋមន្ត្រី Tran Hong Ha ដែលបានទៅទស្សនាតំបន់ដែលរងផលប៉ះពាល់បានជំរុញឱ្យមានការខិតខំប្រឹងប្រែងទាំងអស់ដើម្បីការពារប្រជាជន៕

Leave a Reply

Your email address will not be published. Required fields are marked *