Breaking៖ កូរ៉េខាងត្បូង ចាប់ផ្តើមដកឧបករណ៍បំពងសំឡេងប្រឆាំងកូរ៉េខាងជើងនៅតាមបណ្តោយព្រំដែន!

នៅថ្ងៃចន្ទ(ទី៤ខែសីហា) ក្រសួងការពារជាតិសេអ៊ូល បាននិយាយថា ក្រុមអាជ្ញាធរកូរ៉េខាងត្បូង ចាប់ផ្តើមដកឧបករណ៍បំពងសំឡេង ដែលប្រឆាំងកូរ៉េខាងជើង នៅតាមបណ្តោយព្រំដែន។

បន្ទាប់ពីលោកចូលកាន់តំណែងក្នុងខែមិថុនា រដ្ឋបាលរបស់លោក Lee បានបិទការផ្សាយឃោសនារិះគន់របបកូរ៉េខាងជើង ខណៈស្វែងរកការស្តារឡើងវិញនូវកិច្ចសន្ទនាដែលជាប់គាំងជាមួយប្រទេសជិតខាងរបស់ខ្លួន។
ប៉ុន្តែថ្មីៗនេះ កូរ៉េខាងជើង បានច្រានចោលដោយបាននិយាយថា ខ្លួនមិនមានចំណាប់អារម្មណ៍ក្នុងការនិយាយជាមួយកូរ៉េខាងត្បូងទេ៕

Leave a Reply

Your email address will not be published. Required fields are marked *