Breaking៖ ម៉ាឡេស៊ី ប្រើប្រព័ន្ធផ្កាយរណប ដើម្បីឃ្លាំមើលការអនុវត្ត”បទឈប់បាញ់”រវាងកម្ពុជា.ថៃ!

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម Datuk Seri Anwar Ibrahim ដែលជាប្រធានអាស៊ានប្តូរវេន បាននិយាយថា យើងមានផ្កាយរណបតាមឃ្លាំមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ហើយភាគីទាំងពីរបានយល់ស្របគ្នាថា អនុព័ន្ធយោធាម៉ាឡេស៊ី រួមជាមួយអនុព័ន្ធយោធាពីប្រទេសដទៃទៀតនៅអាស៊ាន នឹងខិតខំរួមគ្នាលើការតាមឃ្លាំមើលពីចម្ងាយ ដើម្បីធានាឱ្យបទឈប់បាញ់មានប្រសិទ្ធិភាព ។

ការលើកឡើងរបស់ឯកឧត្តម គឺធ្វើឡើងតបទៅនឹងសំនួររបស់ សមាជិកសភា Rodiyah Sapiee ដែលចង់ដឹងពីតួនាទីរបស់ម៉ាឡេស៊ីក្នុងការសម្របសម្រួល ការចរចាសន្តិភាព និងបទឈប់បាញ់រវាងប្រទេសកម្ពុជានិងថៃ នៅអំឡុងកិច្ចប្រជុំសភា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។
សារព័ត៌មាន Bernama News របស់ម៉ាឡេស៊ី នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តម Datuk Seri Anwar Ibrahim បាននិយាយថា ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ត្រូវគេរំពឹងថា នឹងអាចដោះស្រាយបាន។
យើងសង្ឃឹមថា ចំណុចរួមជាច្រើន ក្រោមការសម្របសម្រួលពីប្រទេសម៉ាឡេស៊ី អាចសម្រេចបាននៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។

យើងប្រាថ្នាឱ្យមានមតិជាឯកច្ឆន្ទនិងដំណោះស្រាយរួមមួយ ដោយសារតែបញ្ហានេះ មិនត្រឹមតែប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់កិត្យានុភាពរបស់អាស៊ានផងដែរ ។

ឯកឧត្តម Anwar បានបន្តថា ” យើងនឹងសម្រេចចិត្តនៅពេលក្រោយ អំពីការដាក់ទាហានឱ្យឈរជើងតាមឃ្លាំមើលបទឈប់បាញ់នៅទីតាំងផ្ទាល់តែម្តង។ វាមិនមែនជាការងារងាយស្រួលនោះទេ នៅពេលការបាញ់គ្នានិងការសម្លាប់គ្នា បានកើតមានឡើងនោះ គឺត្រូវការពេលវេលាដើម្បីកាត់បន្ថយភាពតានតឹង៕

Leave a Reply

Your email address will not be published. Required fields are marked *