អាជ្ញាធរចិន បានជម្លៀសមនុស្សជាង ៨២០០០នាក់ នៅទូទាំងរដ្ឋធានីប៉េកាំង ដែលប្រឈមមុខហានិភ័យនៃភ្លៀងធ្លាក់ខ្លាំង។
ប្រភពពីសារព័ត៌មានចិន Xinhua។
ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានរាយការណ៍ថាមនុស្សរាប់ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីតំបន់ងាយរងគ្រោះថ្នាក់ កាលពីម៉ោង៩យប់ ថ្ងៃចន្ទ ទី៤ ខែសីហា។ អាជ្ញាធរចិនក៏បានព្រមានពីហានិភ័យគ្រោះទឹកជំនន់ នៅស្រុក Miyun ដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារទឹកជំនន់កាលពីសប្ដាហ៍មុន ព្រមទាំងស្រុក Fangshan Mentougou និងស្រុក Huairou៕